khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបសំណេះសំណាល និងដឹកនាំក្រុមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការសង្រ្គោះវេជ្ជសាស្ត្រអន្តរជាតិប្រចាំនៅកម្ពុជា (IMR) ចុះមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន១ថ្ងៃ នៅក្នុងបរិវេណវត្តឥន្ទពិសី ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាន់ ឈឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែថែទាំសុខភាពឱ្យបានល្អ និងត្រូវចង់ចាំថាមានសន្តិភាពទើបយើងមានថ្ងៃនេះ ហើយសន្តិភាពគឺជាគ្រឺះនៃការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសសូមដឹងគុណដល់វីរៈកងទ័ពដែលបានពពលីជីវិត និងលះបង់ក្នុងការតស៊ូការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមអរគុណសន្តិភាព…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក